(កំពង់ធំ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ សង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តជាតិជិត ១០ម៉ឺននាក់ចូលរួមលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នៅខេត្តកំពង់ធំ។

តាមមន្ទីរទេសចរណ៍របស់ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាននិងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ៩៥,៥៦៣នាក់ក្នុងនោះភ្ញៀវជាតិ ចំនួន៩៥,៥៣០នាក់និង ភ្ញៀវបរទេស ចំនួន ៣៣នាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ»  រដ្ឋបាលខេត្តកុះពង់ធំ រៀបចំកម្មវិធីធំៗដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដ ល្បែងប្រជាប្រិយ របាំ គួយរុំចន្លុះ របាំមេអំបៅ របាំតួយដាំស្រូវ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់(ពពុះសាប៊ូ) ឡើងសសរខ្លាញ់ ប្រដាល់បិទមុខ និងទាញព្រ័ត្រជាដើម៕