(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ឆ្នាំរោងនេះ តាមបណ្ដារាជធានី-ខេត្តមួយចំនួន គេសង្កេតឃើញថា មានភ្ញៀវទេសចរបរទេសជាច្រើន ក៏បានចូលរួមលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋកម្ពុជា។

តួយ៉ាងទីតាំងដែលតែងឃើញ មានវត្តមានភ្ញៀវទេសចរបរទេស ចូលរួមកម្សាន្ដសប្បាយនោះ មានដូចជា រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកែបជាដើម។

តាមរយៈការចូលរួមកម្សាន្ដក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ទេសចរបរទេសខ្លះបានបង្ហោះរូបភាព វីដេអូ រួមជាមួយខ្លឹមសារបង្ហាញពីការរីករាយរបស់ខ្លួនទៅកាន់ពិភពលោកផងដែរ។

ដោយឡែក បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈវិញ កម្លាំងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ធានាបានយ៉ាងល្អប្រសើរ៕