(ព្រៃវែង)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ឆ្នាំរោងនេះ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅលេងកម្សាន្ដ ប្រមាណជាង១.៣លាននាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ដោយឡែក បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈវិញ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រៃវែង ក្រោមការដឹកនាំដោយផ្ទាល់របស់លោក សួន សុមាលីន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ត្រូវធានាបានយ៉ាងល្អប្រសើរ៕