(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការរត់ប្រណាំងចម្ងាយ៣គីឡូម៉ែត្រ សម្រាប់នារី និងចម្ងាយ៥គីឡូម៉ែត្រ សម្រាប់បុរសដើម្បីអបអរសាទរ «សង្ក្រាន្ដខេត្តកណ្ដាល» នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាក្រុងតាខ្មៅយ៉ាងសប្បាយរីករាយ។

ការរៀបចំការរត់ប្រណាំងនេះ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមរៀបចំ និងសម្របសម្រួលពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកម្លាំងយុវជន ស.ស.យ.ក ដោយកីឡាករមានចំនួន២៥០នាក់ (ស្រី១០០នាក់)៕