(សៀមរាប)៖ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ចាប់ពីថ្ងៃទី១៣, ១៤ និង ទី១៥ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួនប្រមាណ ៩៥៥,៩៩១នាក់។

នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជក់ថា៖ សម្រាប់រយៈពេល០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ៩៥៥,៩៩១ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៥៣៥,០០០ នាក់ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៤០៨,០០០ នាក់ ៕