(កំពង់ចាម)៖ ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាមមានភ្ញៀវជាតិនិងអន្តរជាតិ១លាន៨សែននាក់ មកលេងកម្សាន្តសប្បាយ តាមរមណីយដ្ឋាននានា និងក្នុងក្រុងកំពង់ចាម។

បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នាថ្ងៃសង្ក្រានទី៣ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្ត បានមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៨៣៥.៧២០ នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៨២៩.០៣១នាក់ និងភ្ញៀវបរទេស មានចំនួន ១៤៨នាក់ ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ចំពោះបញ្ហាសន្តិសុខសម្រាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីដែលគួរឱ្យគាត់សម្គាល់នោះទេ៕