(កំពង់ធំ)៖ ក្នុងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តជាតិជិត១០ម៉ឺននាក់ បានបន្តចូលរួមលេងល្បែងប្រជាប្រិយនៅខេត្តកំពង់ធំ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ។

របាយការណ៍បានបន្តថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានចំនួនសរុប ៩៤,៧៣៨នាក់ ក្នុងនោះភ្ញៀវជាតិ ៩៤,៧០៣នាក់ និងភ្ញៀវបរទេស ៣៥នាក់។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» រួមជាមួយកម្មវិធីធំៗដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដ ល្បែងប្រជាប្រិយ របាំ គួយរុំចន្លុះ របាំមេអំបៅ របាំតួយដាំស្រូវ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់ (ពពុះសាប៊ូ)៕