(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតមួយជូនជនរួមជាតិទាំងអស់ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ «សង្ក្រាន្ត» ដែលប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ សម្តេចបានបួងសួងឱ្យជនរួមជាតិ ទទួលបានពរជ័យ សិរីសួស្តី សូមចូលរួមនូវអំណរសាទរ ជ័យមង្គល បវរមហាប្រសើរ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។