(កំពត)៖ ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួន៣៩០,០០៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣៨៩,០៥៥នាក់ និងភ្ញៀវអន្តរជាតិ៩៥១នាក់

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត សេវាស្នាក់នៅក្នុងខេត្តត្រូវបានភ្ញៀវកក់ពេញទាំងអស់ គិតត្រឹមម៉ោង៥.៣០នាទី។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់បន្ថែមថា សភាពការណ៍ទូទៅក្នុងឱកាសនេះបានប្រព្រឹត្តទៅដោយរលូន ពុំមានបាតុភាពអ្វីគួឲ្យកត់សម្គាល់ឡើយ៕