(ស្វាយរៀង)៖ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ សង្ក្រានទាំង៨ក្រុងស្រុក នៃខេត្តស្វាយរៀងមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយសរុបប្រមាណ៨៨,៩៨០នាក់។ នេះបើយោងតាមរដ្ឋបាលខេត្តស្វាយរៀង ដែលបានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយតាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលរៀងមក។

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នាសូម អញ្ជើញមកចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករផងដែរ៕