(កំពង់ធំ)៖ ក្នុងថ្ងៃទី១នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរប្រមាណ៣៥,០០០នាក់ចូលរួមលេងល្បែងប្រជាប្រិយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នៅខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកម្មវិធីធំៗ ដូចជា៖ ឆៃយ៉ាំ ទាញព្រ័ត្រ របាំត្រុដ ល្បែងប្រជាប្រិយ របាំ គួយរុំចន្លុះ របាំមេអំបៅ របាំតួយដាំស្រូវ ទាញព្រ័ត្រយុវជន និងការរាំចង្វាក់ម៉ាឌីហ្សូន តំបន់ត្រជាក់ (ពពុះសាប៊ូ) និងប្រដាល់បិទមុខជាដើម។

ទីតាំងជាច្រើនក្នុងខេត្តនេះក៏បានរៀបចំសង្ក្រាន្ត និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕