(សៀមរាប)៖ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ ដូចខាងក្រោម៖

ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ។

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់ ហើយភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤១៥,០០០ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៣៥,០០០ នាក់ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១៨០,០០០ នាក់ ។

សម្រាប់រយៈពេល ០២ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ៤៦៣,៥៤០ នាក់ ក្នុងនោះ ៖
*ភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧ នាក់
*ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៥៨,០០០ នាក់ ក្នុងនោះ ៖
- ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៦០,០០០ នាក់
- បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១៩៨,០០០ នាក់ ៕