(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២ករណី ឃាត់ខ្លួន២នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន៧នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា១ចាប់១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៦៩៧ករណី ឃាត់ខ្លួន៦៥១៤នាក់ (ស្រី៥៣៣នាក់)៕