(ព្រះសីហនុ)៖ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ EUROPA របស់ប្រទេសម៉ាឡេស៉ី ដែលផ្ទុកភ្ញៀវទេសចរចំនួន៣០១នាក់ ស្មើនឹង១៤សញ្ជាតិ និងនាវិក ចំនួន២៦៩នាក់ បានចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ។

ក្រោយចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដោយសុវត្ថិភាព ភ្ញៀវទេសចរនៅលើនាវាមួយនេះ បានបន្ដដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានានៅខេត្តព្រះសីហនុ និងបណ្ដាខេត្តមួយចំនួនទៀត មុនបន្ដដំណើរទៅកាន់ប្រទេសម៉ាឡេស៉ីវិញ។

នាវាទេសចរណ៍មួយនេះ មានបណ្ដោយប្រវែង១៩៨.៦០ម៉ែត្រ, ទទឹងប្រវែង២៦ម៉ែត្រ និងជម្រៅ៦.៣ម៉ែត្រ។ នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយគ្រោងនឹងចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសានេះ៕