(ភ្នំពេញ)៖ «យុទ្ធនាការសង្គ្រោះមេក្តាមដែលមានពងក្រៅស្នូក» ត្រូវបានសហការរៀបចំធ្វើឡើង ដើម្បីជួយធានាផលស្កុកក្តាមក្នុងប្រទេសកម្ពុជា។

តើអ្នកដឹងទេលែងមេក្តាមមួយក្បាល ស្មើនឹងសង្គោះកូនក្តាមជាងមួយលានក្បាល? នៅពេលអ្នកដោះលែងមេក្តាមពងក្រៅ អ្នកបានចូលរួមធានាថាបរិមាណក្តាមនឹងកើនឡើងវិញ។ ចូលរួមជាមួយពួកយើងក្នុងការប្តេជ្ញាដោះលែងមេក្តាម។

* ខ្ញុំ «ត្រូវគោរពច្បាប់» ហើយនិយាយថាទេ ចំពោះមេក្តាមមានពងក្រៅស្នូក
* ខ្ញុំ «ត្រូវលែង» មេក្តាមមានពងក្រៅស្នូក
* ខ្ញុំ «ត្រូវចូលរួមសង្គ្រោះ» មេក្តាមមានពងក្រៅស្នូក
* ខ្ញុំ «ត្រូវធ្វើជាជនគំរូ» សង្គ្រោះមេក្តាមមានពងក្រៅស្នូក
* ខ្ញុំ «បានលែង» មេក្តាមមានពងក្រៅស្នូក ចុះអ្នកវិញ!
* ខ្ញុំ មិនចាប់ មិនលក់ មិនទិញ មិនបរិភោគ មេក្តាមមានពងក្រៅស្នូកទេ៕