(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង និងតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន៥រួមមាន ខេត្តរតនគិរី, កំពង់ស្ពឺ, ស្វាយរៀង, ស្ទឹងត្រែង និងខេត្តកំពង់ចាម។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន៥ ដែលត្រូវបានតែងតាំងនោះរួមមាន៖

*ទី១៖ ឧត្តមសេនីយ៍ត្រី សោ សាវឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី
*ទី២៖ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
*ទី៣៖ វរសេនីយ៍ឯក សុខា រ៉ានាថ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង
*ទី៤៖ វរសេនីយ៍ឯក សេង សុភាព ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
*ទី៥៖ វរសេនីយ៍ឯក ថេង ឆេងលីម ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម៕