(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃបេសកកម្មរបស់គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពី «សេរីភាព ប្រជាធិបតេយ្យ អភិបាលកិច្ចល្អ» នៅសាធារណរដ្ឋកាប់វែរ អាហ្វ្រិកខាងលិច។

សន្និសីទនេះបានប្រព្រឹត្តទៅនាថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក ហ្សូហ្សេ ស៊ីលវ៉ា (José Ulisses Correia_e_Silva) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាប់វែរ និងជាប្រធាន សន្និសីទអន្តរជាតិនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖