(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះតាមគោលដៅផ្ទាល់ដេីម្បីជួបសំណេះសំណាល និងលេីកទឹកចិត្ត ដោយបាននាំយកថវិកាភេសជ្ជៈមួយចំនួនផ្តល់ជូនកងកម្លាំងដល់គោលដៅនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ខណៈដែលកងកម្លាំងនៅតាមគោលដៅបានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់អនុវត្តតាមបញ្ជាថ្នាក់លើក្នុងការបំពេញភារកិច្ច ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត កន្លែងកម្សាន្ត ទទួលបាននូវសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ៕