(ភ្នំពេញ)៖ បន្ទាប់ពីលោកមេធាវី ចេង ប៉េងហាប់ ស្ថាបនិក និងជាប្រធានក្រុមមេធាវី ស៊ីភីអេច បានប្រកាសចែកជូនសៀវភៅនីតិក្រុមហ៊ុន ដោយឥតគិតថ្លៃ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រុមមេធាវី ស៊ីភីអេច (CPH LAW GROUP) និងសារព័ត៌មាន Fresh News កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ រួចមក និស្សិតច្បាប់ជាច្រើនរយនាក់ បានបន្តមកទទួលសៀវភៅនីតិក្រុមហ៊ុន ដែលជាស្នាដៃនិពន្ធរបស់លោក សាន ប៊ុនធឿន ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅការិយាល័យនៃក្រុមមេធាវី ស៊ីភីអេច ជាបន្តបន្ទាប់។

លោកមេធាវី ចេង ប៉េងហាប់ ស្ថាបនិក និងជាប្រធានក្រុមមេធាវី ស៊ីភីអេច នៅតែបន្តចែកជូនសៀវភៅនីតិក្រុមហ៊ុននេះ រហូតដល់អស់សៀវភៅចំនួន ១០០០ ក្បាល។

និស្សិតច្បាប់ទាំងអស់ ដែលមិនទាន់ទៅទទួលយក អាចបន្តទទួលយកសៀវភៅនីតិក្រុមហ៊ុន ពីក្រុមមេធាវី ស៊ីភីអេច ដែលមានការិយាល័យតាំងនៅ អគារ C7 The Fortune Tower ដឺ អូឡាំព្យាស៊ីធី ជាន់ទី១៩ បន្ទប់លេខ ១៩០៥ ផ្លូវលេខ ១៨២ កែងផ្លូវ ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

សូមបញ្ជាក់ផងដែរថា និស្សិតម្នាក់ អាចទទួលបានសៀវភៅតែមួយក្បាលតែប៉ុណ្ណោះ។ សូមភ្ជាប់មកជាមួយនូវកាតនិស្សិតច្បាប់ ដែលមានសុពលភាព នៅពេលទៅទទួលសៀវភៅ៕​

រួសរាន់ឡើង កុំឲ្យឱកាសមួយនេះរំលងផុតទៅ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត