(ភ្នំពេញ)៖ អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីប្រគល់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានប្រគល់ជូននេះរួមមាន៖ ថវិកាចំនួន ១០,០០០,០០០រៀល, អង្ករចំនួន ៤,៥៧៥គីឡូក្រាម (ចំនួន ១៨៣នាក់ ក្នុង០១នាក់ទទួលបានអង្ករ ២៥គីឡូក្រាម), មីចំនួន ២០កេសធំ, ទឹកក្រូច ចំនួន ១០០កេស, ទឹកបរិសុទ្ធ ចំនួន ១០០កេស, ត្រីខចំនួន១០កេស និងស្រាបៀរ ចំនួន ៥០កេស៕