(កំពង់ឆ្នាំង)៖ ករណីវិវាទទីតាំងដីផ្នូរបញ្ចុះសពមួយកន្លែង ស្ថិតនៅចំណុចទួលតាជា ក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាករណីដ៏ចម្រូងចម្រាស់ និងបានប្ដឹងផ្ដល់គ្នាទៅតុលាការជា ច្រើនឆ្នាំកន្លងមកហើយនោះ ពេលនេះត្រូវបានសម្រ បសម្រួលដោះស្រាយបញ្ចប់រឿង តាមអំណាចសា លដីការបស់តុលាការឧទ្ធរណ៍ និងតុលាការកំពូល កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួលពីលោកព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

លោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានដឹកនាំអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ចុះធ្វើការសម្របសម្រួលនិងអនុ វត្តសាលដីការដ្ឋប្បវេណីលេខ១៥ (ក្រIII ច) ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ និងដីកាសម្រេចលេខ១៩៩ ដ.ស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ របស់តុលាការកំពូល នៅសាលាស្រុកបរិបូណ៌ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ព្រឹកមិញនេះ លោកបានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ដើម្បីអនុវត្តប្រកបដោយសន្តិវិធី ដោយមិនមានការបង្ខិតបង្ខំ និងមិនចង់ឱ្យមានភាគីណាម្នាក់ជួបផលលំបាកក្នុងការអនុវត្តនីតិវិធីដោយបង្ខំខាងលើនេះ លោកក៏បានកោះហៅភាគីទាំងសងខាងមកធ្វើការសម្របសម្រួលគ្នាដើម្បីរកដំណោះស្រាយសមស្របណាមួយដែលអាចទទួ លយកបានទាំងសងខាង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីលោកបានអាននៅសាលដីការរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងអានដីកាសម្រេចរបស់តុលាការកំពូលរួចមក លោកនិងក្រុមការងារក៏បានធ្វើការសម្របសម្រួលដល់ភា គីទាំងសងខាងបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យមានការព្រមព្រៀងគ្នាដោយសន្តិវិធី។ បន្ទាប់មកទើបភាគីកូន បំណុលម្ចាស់ផ្នូរយល់ព្រមឱ្យគាស់ផ្នូរបញ្ចុះសពចេញដើម្បីយកទៅទុកដាក់នៅកន្លែងផ្សេង។

ចំណែកភាគីម្ចាស់បំណុលដំបូងឡើយគឺបានធានាជួយឧបត្ថម្ភទីតាំងដីសម្រាប់បញ្ចុះសពមួយកន្លែង និងជួយជាកម្លាំងគាស់កកាយផ្នូរសពជូនក្រុមគ្រួសារម្ចាស់ផ្នូរឱ្យបានសមរម្យផងដែរ តែចុងក្រោយភាគីខាងកូនបំណុលគេនិងយកសពដែលគាស់ចេញពីទីតាំងបញ្ចុះសពខាងលើនេះយកទៅរៀបចំទុកដាក់ក្នុងដីផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារគេវិញដោយមិនទទួល យកដីដែលភាគីដើមបណ្ដឹងឱ្យនោះទេ។

ចំណែកកូនបំណុលទាំងអស់ដែលមានឈ្មោះ៣នាក់គឺមកចូលរួមដោះស្រាយនិងសម្របសម្រួលតែម្នាក់ប៉ុ ណ្ណោះ គឺជាកូនបង្កើតរបស់សពដែលបានយល់ព្រមទទួលយកការសម្របសម្រួលដូចខាងលើនេះ។

ការចុះអនុវត្តសាលដីការប្រកបដោយភាពស្រុះស្រួលគ្នានឹងដោយសន្តិវិធីដែលបានប្រព្រឹត្តទៅបានយ៉ាងរលូន ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារង និងអាជ្ញាធរពាក់ព័ន្ធខាងលើនេះ គឺមានការគាំទ្រ និងលើកទឹកចិត្តកោតសរសើរយ៉ាងស្មោះស្ម័គ្រពីមន្ត្រីរាជការនិងប្រជាពលរដ្ឋ ដែ លនេះគឺជាគំរូដ៏ល្អសម្រាប់ការអនុវត្តសាលដីកាប្រកបដោយសន្តិវិធីនិងព្រមព្រៀងគ្នាដោយមិនមានការបង្ខិតបង្ខំឡើយ៕