(បន្ទាយមានជ័យ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារស្នាក់នៅប៉ុស្តិ៍នគរបាលច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានគម្រោងសាងសង់ធ្វើពីបេតុអាម៉េ រៀបឥតមាន៤ជាន់ និងដំបូលតារ៉ាស់ មាន៦០បន្ទប់ សម្រាប់កម្លាំងស្នាក់នៅចំនួន២៤០នាក់ និងមានសាលប្រជុំ បន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវ បន្ទប់ដេកគ្រែពីរជាន់ ជណ្តើរយន្ត បន្ទប់គេង ផ្ទះបាយរួមដែលបានចំណាយថវិកាជាង១លានដុល្លារ។

អគារស្នាក់នៅកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានបញ្ចុះបឋមសីលានាឱកានេះ ជាអំណោយដ៍ថ្លៃថ្លារបស់អភិសន្តិបណ្ឌិត ស សុខា៕