(សៀមរាប)៖ ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាប ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ កំពុងមមាញឹករៀបចំ តុបតែង លម្អរចំព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» បុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត។

ខាងមន្ត្រីសាលាខេត្តសៀមរាប ដែលកំពុងចូលរួមរៀបចំ បានឱ្យដឹងថា៖ នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ ខាងមុខ​ រដ្ឋបាលខេត្ត​ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាប និងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ នឹងរៀបចំ «សៀមរាបសង្ក្រានឆ្នាំថ្មី​» រយៈពេលបួនថ្ងៃ​ គឺចាប់ពីថ្ងៃទី១៣​ មេសា ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៤។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍​ «សៀមរាបសង្ក្រាន​» ក្រុមការងារបាននឹងកំពុងរៀបចំ​ តុបតែង​ លម្អភ្លេីង​ និងរៀបចំកន្លែងកម្សាន្តជាច្រេីន នៅទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប​ យ៉ាងស្រស់សោភា គួរជាទីទាក់ទាញ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ​ អន្តរជាតិ មកទស្សនាកម្សាន្ត។

លោកសង្ឃឹមថា៖ សម្រាប់ព្រឹត្តិការណ៍​ «សៀមរាបសង្ក្រាន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ ខាងមុខ​នេះ ខេត្តសៀមរាប នឹងមានភ្ញៀវជាតិ អន្តរជាតិ និងសាធារណៈជន មហាជនទូទៅ បានមកទស្សនាក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករ និងដោយសេចក្ដីសប្បាយរីករាយ ផងដែរ៕

(សូមទស្សនារូបភាព និងផែនទី ទីតាំងដែលបានភ្ជាប់ មកជាមួយ ផងដែរ)