(សៀមរាប)៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី០៨ខែ មេសា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់ពីផលប៉ះពាល់ពីការបំរែបម្រួលអាកាសលើប្រធានបទ ស្តីពីការពង្រឹងភាពធន់របស់ស្រ្តី ដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក រវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តជាមួយនឹងធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ដឹកនាំដោយលោកស្រី Zonibel Woods ប្រធានប្រតិភូ ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ គឺផ្តោតលេីបីចំណុចសំខាន់ៗ រួមមាន ការពង្រឹងភាពធន់របស់ស្ត្រីដើម្បីទប់ទល់នឹងពីការឡើងកម្ដៅក្នុងតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិក ការឡើងកម្ដៅក្នុងប្រទេសកម្ពុជាមានផលប៉ះពាល់អ្វីខ្លះដល់វិស័យការងារ ពីការឡើងកម្ដៅ ឬប្រែប្រួលអាកាសធាតុនេះ និងសក្តានុពលកិច្ចសហការ ឬ ជាបង្អែកដល់ភាគីពាក់ព័ន្ធ៕