(ព្រះសីហនុ)៖ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានមកដល់ រដ្ឋបាលស្រុកព្រៃនប់ជួបសម្តែងការគួរសម និងស្វាគមន៍យ៉ាងកក់ក្តៅជាមួយដល់ប្រតិភូរដ្ឋបាលក្រុងភូគ្វឹក ខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

គណៈប្រតិភូវៀតណាម ក្នុងគោលបណងបង្កើនភាពស្និតស្នាល ពង្រឹងសហប្រតិបត្តិការ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ រួមទាំងមានគោលដៅពង្រីកវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាទៅថ្ងៃមុខ។

ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ លោក ផាម វាំងងីប អភិបាលរងក្រុងភូគ្វឹក និងអភិបាលរងស្រុក មន្តីរាជការកងកម្លាំងប្រដាប់អាវុធ នៅសាលប្រជុំសាលាស្រុកព្រៃនប់។

លោក អ៉ី ធារិន បានរាយការណ៍ដោយសង្ខេបអំពីភូមិសាស្ត្រស្រុកព្រៃនប់ ទូរទាំងស្រុកមានប្រជាជនប្រមាណជា១២ម៉ឺននាក់ដែលបានចុះបញ្ជីរ មាន១៥ឃុំ និង៦៥ភូមិ ក្នុងនោះបើសរុបទាំងប្រជាពលរដ្ឋទាំងចុះបញ្ជីរ និងចំណាកស្រុកមកស្នាក់រស់នៅធ្វើការនីទីនេះមានប្រហែល២០ម៉ឺននាក់ បានភូមិសាស្ត្រស្រុកមានប្រជាជនច្រើននាពេលបច្ចុប្បន្ន ដោយតែមានតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន៣ មានរោងចក្រសហគ្រាសតូចធំ ប្រមាណជាង២០០កន្លែង នៅក្នុងរោចក្រសំខាន់ៗ ក្រៅពីរោងចក្រកាត់ដេរ ក៏មានរោងចក្រផលិតកង់ឡាន រោងចក្រសូឡា រោងចក្រធ្វើគ្រឿងសង្ហារឹម ព្រមទាំងមានរោងចក្រអេឡិចត្រូនិចផងដែរ សម្រាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមយន្តហោះ ស្រុកព្រៃនប់ក៏មានព្រលានអន្តរជាតិមួយដែលអាចទទួលជើងហោះហើរខ្នាតធំប្រភេទយន្តហោះ អ៊ែរប៊ើស ប៊ូអ៉ីង មកពីអាមេរិកបានផងដែរ។ ប៉ុន្តែដោយមានការអាក់ខានបន្តិចក្រោយពេលផ្ទុះជំងឺកូវីដ១៩ គឺជើងហោះហើរខ្នាតធំមិនមានវត្តមាន មានការហោះហើរពីវៀតណាម។

លោកអភិបាលស្រុកបានបន្តថា បច្ចុប្បន្នក្នុងនាមជាអ្នកដឹកនាំស្រុក ស្មើរជាម៉ែ ជាឪ ក៏សូមស្នើរដល់អាជ្ញាធរវៀតតាមច្រកព្រំដែនមានការយកយល់ខ្ពស់ដល់ពលរដ្ឋខ្មែរមួយចំនួនចេញចូលដើម្បីរកការងារធ្វើ បើមិនមានលិខិតឆ្លងដែនត្រឹមត្រូវនោះទី បើចាប់បានសូមអាជ្ញាធរវៀតណាមមានការអធ្យាស្រ័យ ហើយសម្រាប់ការបង្កើនភាពស្និតស្នាល ពង្រឹងសហប្រតិបត្តិការ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ រួមទាំងមានគោលដៅពង្រីកវិស័យទេសចរណ៍រវាងកម្ពុជា វៀតណាទៅថ្ងៃមុខ លោកសង្ឃឹមថាទទួលបានប្រសិទ្ធភាពរួមគ្នា។

លោក ផាម វាំងងីប មានប្រសាសន៍ថា ដោយមានពេលមមារញឹកខ្លាំងតែមិនអាចអាក់ខានបាន លោកអភិបាលក្រុងក្រុងភូគ្វឹក ខេត្តគៀនយ៉ាង បានចាត់តាំងរូបលោក និងមន្ត្រីជាច្រើនរូបមកជួបការសំណេះសំណាល ក្នុងឱកាសនេះលោកពិតជាសរសើរដល់រដ្ឋបាលស្រុកបានរៀបចំនូវកម្មពិធីនេះឡើងយ៉ាងល្អ លោកបន្តថា ជាកាដូរក្នុងឆ្នាំថ្មីនេះទៅថ្ងៃមុខកម្ពុជា និងវៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឲ្យមានប្រសិទ្ធភាព។

លោក ផាម វាំងងីប អភិបាលរងក្រុងភូគ្វឹក សង្ឃឹមថាក្រោមការទំនាក់ទំនងល្អរវាងភូមិសាស្ត្រទាំងពីរទៅថ្ងៃមុខនឹងនៅតែខិតខំបង្ក្រាបទីតាំងបទល្មើសដែលមាន ដើម្បីនាំមកនូវទីផ្សារការងារ ជាពិសេសការនាំមកអាជីវកររកស៊ីដែលមានបំណងមកបង្កើតមុខរបរនូវភូមិសាស្ត្រទាំងពីរនៅពេលអនាគតទៅមុខ៕