(ភ្នំពេញ)៖ លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានធ្វើជាសហប្រធានកិច្ចប្រជុំឧត្តមមន្ត្រីមេគង្គ-សាធារណរដ្ឋកូរ៉េ ជាមួយ លោក KIM Dong-bae អគ្គនាយកកិច្ចការអាស៊ាន និងអាស៊ីអាគ្នេយ៍ និងជាឧត្តមមន្រ្តីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីបណ្តាឧត្តមមន្ត្រីនៃប្រទេសមេគង្គ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំ បានពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងផ្ទេរភាពជាសហប្រធាននៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ពីប្រទេសកម្ពុជា ទៅឡាវ៕