(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២ករណី ឃាត់ខ្លួន៦នាក់
* ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន២៦នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៦៤៣ករណី ឃាត់ខ្លួន៦៣៣៦នាក់ (ស្រី៥២១នាក់)៕