(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានផ្ញើសារឆ្លើយតប និងថ្លែងអំណរគុណ លោក វាំង ហ៊ុយនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលបានផ្ញើសារសម្តែងការអបអរសាទរជូនសម្តេច ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។