(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៥៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៨ករណី ឃាត់ខ្លួន១៦នាក់
* ⁠ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន២៨នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន៧នាក់
* ⁠បេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៦៣២ករណី ឃាត់ខ្លួន៦២៩៩នាក់ (ស្រី៥២០នាក់)៕