(សៀមរាប)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារជំរុញអនុវត្តន៍ភូមិឃុំសង្កាត់មានសុវត្ថិភាពខេត្តសៀមរាប បានចុះទៅប្រជុំផ្សពផ្សាយផែនការយុទ្ធសាស្ត្រស្តីពីកាលើកកំពស់ ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិសណ្តាប់ធ្នាប់សារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពអភិបាលខេត្តសៀមរាប អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

អភិបាលខេត្តសៀមរាប បានថ្លែងថា ក្នុងឆ្នាំ២០២៣ និងដើមត្រីមាសទី១ ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តសៀមរាប សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលកន្លងមកនេះ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សួស អង្គារ៍ មានប្រសាសន៍នូវខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ មានដូចខាងក្រោមនេះ៖

*ទី១៖ ផ្តោតលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពការបំពេញការងារ ការធ្វើទំពើបកម្មប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដៃគូអភីវឌ្ឍន៍ វិស័យឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
*ទី២៖ ផ្តោតលើការបន្តការពារឱ្យបានដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការការ៣រក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ដែលជាបុរេលក្ខណមិនអាចខ្វះបាន សម្រាប់ការលើកកម្ពស់សិទ្ឋិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិៗ។
*ទី៣៖ ផ្តោតលើការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។
*ទី៤៖ ផ្តោតលើរ ការពង្រឹងការកែទម្រង់ស្តាប័ន និងការអភិវឌ្ឍនធបានមនុស្ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព កណាពយ្យភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំក្នុងការបំពេញការងារ។
*ទី៥៖ ផ្ដោតលើការពង្រឹង និងការកែលម្អយន្តការ និតិវិធី និងស្តង់ដារនៃការផ្តល់សេវា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឲ្យមានភាពសាមញ្ញ ក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តុ និងតម្លាភាព។
*ទី៦៖ ផ្តោតលើការធ្វើបដិវត្តកម្មឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ៕