(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk លើប្រធានបទ៖ «ស្ថានភាពនយោបាយកម្ពុជាប្រែប្រួលដូចម្តេច ក្រោយសម្តេចតេជោ ហ៊ុន សែន កាន់តំណែងប្រធានព្រឹទ្ធសភា?» នាចុងសប្តាហ៍កន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា បានឆ្លើយតបចំពោះការរិះគន់របស់ ក្រុមប្រឆាំងពាក់ព័ន្ធនឹងការកាន់តំណែងរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដោយវាយប្រហាថា «ជារឿងគ្រួសារនិយម»

លោកចាត់ទុកថា ក្រុមប្រឆាំងក្រៅប្រទេសទាំងនោះ «និយាយមិនដឹងខ្យល់អ្វីទាំងអស់» ព្រោះការជ្រើសតាំងជាសិទ្ធិអំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ហើយអាស្រ័យលើសមត្ថភាព និងគុណសម្បត្តិតែប៉ុណ្ណោះ។

សូមទស្សនា និងស្តាប់ ការលើកឡើងរបស់ លោក សុខ ឥសាន ដូចតទៅ៖