(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ និងត្រៀមឧបករណ៍សង្គ្រោះគ្រោះមហន្តរាយផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិកា​ ស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ និងបញ្ជូនរូបភាពតាមប្រព័ន្ធ video conference ទូទាំង២៥រាជធានី-ខេត្តផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕