(ក្រចេះ)៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដោយបញ្ហាគ្រឿងញៀន មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តក្រចេះ បានសហការណ៍ជាមួយរដ្ឋបាលស្រុកឆ្លូង ចុះផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿនញៀនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅនៅក្នុងឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

ការផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿននេះ ធ្វើឡើងក្នុងគោលបំណង់ផ្សព្វផ្សាយអំពីផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រើប្រាស់ធ្វើចរាចរណ៍ និងរក្សាទុក នូវសារធាតុញៀនដោយខុសច្បាប់ក្រោមការសម្របសម្រួលពីលោក អ៊ន មុនទ្រី អនុប្រធានមន្ទីរនិង លោក ធីម ស៊ាងឡេង អភិបារងស្រុកឆ្លូង។

លោក អ៊ន មុនទ្រី បានបញ្ជាក់ថា គោលបំណងពេលនេះ គឺដើម្បីផ្សព្វផ្សាយ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យ និងសិស្សានុសិស្សត្រូវឈ្វេងយល់ពីគ្រោះថ្នាក់និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីគ្រឿងញៀន និងដើម្បីបំផុសស្មារតីដល់ពលរដ្ឋឲ្យចូលរួមប្រយុទ្ធប្រឆាំង និងការផលិតចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន។

ដោយឡែកលោក ធីម ស៊ាងឡេង ក៏បានលើកឡើងថា ក្ដីកង្វល់ ររបស់អាជ្ញាធរគឺថា សិស្សានុសិស្ស អាចក្លាយជាគោលដៅមួយសម្រាប់ចែកចាយគ្រឿងញៀនរបស់ក្រុមជួញដូរគ្រឿងញៀន ដូច្នេះក្នុងនាមជាអាជ្ញាធរ ត្រូវតែបញ្ជាប់នូវផលប៉ះពាល់ និងគុណវិបត្តដែលបណ្ដាល មកពីគ្រឿងញៀនដល់ពួកគាត់ឲ្យយល់ដឹងកាន់តែច្បាស់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ក្នុងទប់ស្កាត់ និងជៀសឆ្ងាយពីគ្រឿនញៀន និងដាក់ទិសស្លោកថា៣កុំនិង១រាយការណ៍៕