(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានជឿជាក់ថា តួនាទីព្រឹទ្ធសភា នឹងកាន់តែពុះកញ្ជ្រោលក្នុងឆាកនយោបាយកម្ពុជា និងអន្តរជាតិ ពេលសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់តែកាន់តំណែងនាយករដ្ឋមន្រ្តី មកបំពេញតួនាទីជាប្រធានព្រឹទ្ធសភាវិញម្តង។

លោកបណ្ឌិត បានលើកឡើងបែបនេះ ឆ្លើយតបនឹងសំណួររបស់ Fresh Talk កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានចោទសួរថា តើនឹងមានការប្រែប្រួលដូចម្តេចចំពោះឆាកនយោបាយកម្ពុជា ពេលសម្តេចតេជោ ហ៊ុន សែន ដែលជាដែលធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី មកធ្វើជាប្រធានព្រឹទ្ធសភាវិញនោះ?

លោកបណ្ឌិត បានបញ្ជាក់ឡើងវិញអំពីតួនាទីរបស់ ស្ថាប័ននីតិប្បញត្តិជាន់ខ្ពស់មួយនេះ ដែលមិនត្រឹមតែអនុម័តច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏អ្នកតាមដានការអនុវត្តច្បាប់ផងដែរ។ លោកហ៊ាននិយាយថា សម្តេចតេជោ កំពុងបង្កើតសករាជ្យថ្មីមួយដែលធ្វើឱ្យប្រទេសជាតិរីកចម្រើនក្នុងប្រវត្តិសាស្ត្រ។

សូមទស្សនា និងស្តាប់ ការលើកឡើងរបស់ លោកបណ្ឌិត ដៀប សុផល ដូចតទៅ៖