(ភ្នំពេញ)៖ សាខាកាកបាទ្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខា១៤ខណ្ឌ បានរៀបចំប្រលងគំនូរ ដែលមានការចូលរួមពី ៤០វិទ្យាលល័យ ដោយមានយុវជនចូលរួម ៣៦៤នាក់ ដើម្បីអបអរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

កម្មវិធីប្រលងនេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែលជ្រើសទីតាំងសម្រាប់ធ្វើការប្រលងនៅតាមវិទ្យាល័យចំនួន១៤ នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា រាជធានីខេត្តទាំង២៥ បានរៀបកម្មវិធីប្រលងគំនូរនេះ មានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់ ហើយនៅតាមសាខានីមួយៗនឹងជ្រើសជយលាភីចំនួន ៣នាក់ ដើម្បីយកមកជ្រើសរើសបន្ដអ្នកជយលាភីថ្នាក់ជាតិ ដែលមានគណៈកម្មការដាក់ពិន្ទុ ដឹកនាំដោយ លោកស្រី ម៉ែន សោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា។

សម្រាប់បេក្ខជនដែលទទួលបានជយលាភីថ្នាក់ជាតិ នឹងត្រូវឡើងមកបកស្រាយខ្លឹមសាររបស់ខ្លួន ដើម្បីឱ្យមហាជនបានជ្រៀបកាន់តែច្បាស់ អំពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»៕