(បាត់ដំបង)៖ លោក ហេង សារ៉ាត់ អតីតលេខាធិការ គណៈកម្មាធិការប្រតិបត្តិនៃអតីតគណបក្សសង្គ្រោះជាតិ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចេញវីដេអូមួយ ស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយនឹងការស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកយល់ឃើញថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសត្រឹមត្រូវ និងល្អប្រសើរ ហើយមានស្នាដៃធំធេងសម្រាប់ជាតិមាតុភូមិ ហើយការចូលរួមជាមួយក្រុមប្រឆាំងរបស់លោកកន្លងមក មិនមានប្រយោជន៍នោះទេ បានត្រឹមតែហិនហោចទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ៕