(ភ្នំពេញ)៖ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូលេខ១៣) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានទាត់ចោលការផ្សាយលើបណ្តាញ ពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី និង សារព័ត៌មាន Prambeytis TV24h ដែលថា «ថ្នាក់លើមិនឱ្យយកលុយ តែបើចង់បានលឿនទាល់តែអស់ ៤០០បាត»។

សេចក្តីបំភ្លឺមួយ អះអាងថា ទិដ្ឋភាពការកកស្ទះពលករ គឺស្ថិតនៅទីតាំងនគរបាលអន្តោប្រវេសន៍ថៃ មិនមែននៅខាងកម្ពុជានោះទេ៕