(កំពង់ឆ្នាំង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មហាកុដិមួយខ្នង នៅក្នុងវត្តពោធិសិលារាម(ហៅវត្តសំរោង) ស្តិតនៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅក្នុងពិធីនេះក៏មានការចូលរួមពី ព្រះមេគណខេត្ត មន្ត្រីសង្ឃគ្រប់ឋានានុក្រម លោក-លោកស្រី អមដំ ណើរ សម្ដេចពិជ័យសេនា មន្ត្រីរាជការជុំវិញខេត្ត ប្រ ជាពលរដ្ឋ និងសិស្សានុសិស្សសរុបមានចំនួន៦៤៩ អង្គនាក់។

សម្ដេចពិជ័យសេនា ទៀ បាញ់ នៅក្នុងពិធីនេះបានថ្លែងថា ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាដែលធ្លាប់តែជាប្រទេសមានមហាវិនាសកម្ម ដ៏ខ្លោចផ្សារនិរាសព្រាត់ប្រាស់ បែកបាក់ខូចខាតហេដ្ឋារចនាស ម្ព័ន្ធរបស់ជាតិស្ទើរតែដល់កម្រិតសូន្យ ដោយសារភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍មកនោះ មកដល់ពេលនេះ ធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងត្រូវបានប្រទេសលើសកលលោកទទួលស្គាល់ជាប្រទេសមានសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចពិជ័យសេនា បានបញ្ជាក់ទៀតថា ចំពោះវិស័យសាសនាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រប្រជាពលរដ្ឋគោរពជំនឿសាសនារៀងៗខ្លួន និងសាសនាផ្សេងៗទៀត គឺគោរពប្រតិបត្តិតាមជំនឿ ដោយមានសុខដុមបនីយកម្មសាសនា។ ចំណែកព្រះពុទ្ធសាសនាវិញ ត្រូវបានលើកស្ទួយជាសាសនារបស់ជាតិលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងនៅក្នុ ងពិធីនេះបានអាន របាយការណ៍និងរាយការណ៍ឲ្យ ដឹងថា មហាកុដិមួយខ្នង២ជាន់ដែលត្រូវបានដាក់ស ម្ពោធឲ្យប្រើប្រាស់ក្នុងពេលនេះ បានកសាងរួចរាល់នៅក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២៤នេះ ដោយបានចំ ណាយថវិកាកសាងអស់ចំនួនជាង២៤ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងលោក ស្រី ខៀវ បុប្ផាផល និងក្រុមគ្រួ សារ។

ជំនួសមុខរដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រះគ្រូចៅអធិការ គណកម្មការអាចារ្យវត្តពោធិសិលារាម(ហៅវត្តសំរោង) និងប្រជាពលរដ្ឋចំណុះជើងវត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេច ពិជ័យសេនាឧត្តម ដែលបានដឹកនាំប្រតិភូ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមហាកុដិខាងលើនេះ។ ជាពិសេស ថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ នាយឧត្តមសេនីយ៍ ឥតសារ៉ាត់ និងលោកស្រី ខៀវ បុប្ផាផល ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយនូវធនធានមានចំនួនជាង ២៤ម៉ឺនដុល្លារ ក្នុងការកសាងមហាកុដិដ៏ធំនេះ។

នៅចុងកម្មវិធីខាងលើនេះ សម្ដេចពិជ័យសេនាក៏ បានបំពាក់មេដាយ និងជូនបណ័្ណសរសើរនិងលិខិតសរសើរដល់សប្បុរសជននានា ជាអ្នកមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្ត និងក៏បានចែកអំណោយផ្ដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ៕