(សៀមរាប)៖ លោក អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការកិច្ចការព្រំដែន នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញកាត់ខ្សែបូឆ្លងសាលាឆទានមួយកន្លែង ដែលស្ថិតនៅភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

ពិធីឆ្លងសាលាឆទាននេះ ក៏មានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូសិរីវេទី អគ្គធម្មោ បណ្ឌិត ម៉ក់ ប៉ឹង ព្រះគ្រូអនុគណស្រុកពួក លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ព្រមទាំងអស់លោកលោកស្រីនៃកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋនៃឃុំល្វាជាច្រើននាក់បានចូលរួមយ៉ាងច្រើន។

យោងតាមរបាយការណ៍គណៈកម្មាការកសាង សាលាឆាននេះត្រូវបានផ្តួចផ្តើមកសាងដោយ លោក អិត ដារ៉ា ក្នុងនោះ លោកបានចូលរួមជាថវិការកសាងចំនួនពីរពាន់ដុល្លារ និងបានចូលរួមកសាងបន្ទប់ទឹកប្រុសស្រីនៅសាលាឆទាននេះ ចំនួន១០លានបន្ថែមទៀត ក្រៅពីនោះជាថវិការរបស់សប្បុរសជននៅប្រទេសកាណាដា និងបងប្អូនពលរដ្ឋ និងពុទ្ធបរិស័ទក្នុងភូមិ។

សម្រាបសំណង់សាលាឆទាន និងការទិញដីសាងសង់សរុបទាំងអស់ជិតបីម៉ឺនដុល្លារ ដោយសង់ពីបេតុងដំបូលក្បឿងមានទំហំ ១០គុណនឹង៨ម៉ែត្រ៕