(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែមេសា កន្លងទៅនេះ បានអញ្ជើញជាអធិបតីនៃសន្និសីទសារព័ត៌មានផ្សព្វផ្សាយសៀវភៅ «ការរៀបចំលំនៅដ្ឋានឡើងវិញសម្រាប់ពលរដ្ឋដែលមានសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ» នៅទីស្តីការគណៈរដ្ឋមន្រ្តី។

សៀវភៅនេះ ត្រូវបានស្រាវជ្រាវ និងសរសេរដោយ លោក រ៉ាអ៊ូល ម៉ាក ជេណា (Raoul M. JENNAR) ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោក រ៉ាអ៊ូល ម៉ាក ជេណា ជាអ្នកនិពន្ធសៀវភៅជាច្រើនពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR)៕