(ភ្នំពេញ)៖ លោក សោម ឆាយា ត្រូវបានត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខា។

ការត្រាស់បង្គ្រាប់តែងតាំងនេះ ធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី តាមរយៈ​ព្រះរាជ​ក្រឹត្យថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ

ក្នុងព្រះរាជក្រឹត្យដដែលនេះ ក៏មានការត្រាស់បង្គ្រាប់តែងតាំងបុគ្គលពីររូបផ្សេងទៀត ជាជំនួយការ​លោក ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាជំនួយការអគ្គលេខាធិការ​ព្រឹទ្ធ​សភា។ បុគ្គល​ទាំងពីររូបនេះ ទទួលបានឋានៈស្មើអគ្គនាយក៕