(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ជាប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ។

ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រធាននាយកដ្ឋាន ចំនួន៣រូប ដែលត្រូវបានតែងតាំងនោះរួមមាន៖

*ទី១៖ ឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន្ដ
*ទី២៖ ឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ និងជនភៀសខ្លួន
*ទី៣៖ ឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្ដោប្រវេសន្ដ។

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖