(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានរកឃើញករណីជំងឺអឹមផក (Mpox) ដែលឈ្មោះដើមហៅជំងឺអុតស្វាចំនួន ៣ករណីបន្ថែមទៀត ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ ដែលសរុបមានចំនួន ១៧ករណីជាបុរសទាំងអស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសានេះ។

បើតាមក្រសួងសុខាភិបាល ជំងឺសុទ្ធសឹងជាបុរស មានអាយុចន្លោះពី២០ឆ្នាំ ទៅ៤៣ឆ្នាំ គិតចាប់តាំងពីពេលដែលបានរកឃើញ ករណីដំបូងនៅប្រទេសកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយភាគច្រើនស្នាក់នៅប្រកបរបរផ្សេងៗនៅ រាជធានីភ្នំពេញ។
ក្រសួងបន្ថែមថា បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន៥រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺ អឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវ វិធានការបង្ការយ៉ាងម៉ឺងម៉ាត់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៖