(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារ បានចុះពិនិត្យមើលលើវឌ្ឍនភាព នៅក្នុងវិស័យកសិកម្មនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកបានពិនិត្យទៅលើ ការពិនិត្យការប្រមូលផលស្រូវរបស់កសិករ, ការពិនិត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព សម្រាប់វិស័យកសិកម្ម ក្នុងស្រុកខ្សាច់កណ្តាល និងការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកសិកម្មវៃឆ្លាត របស់ធនាគារ ARDB ដោយបានពិនិត្យទៅលើការដាំដុះ និងថែទាំ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់, ម្ទេសដៃនាង, ការចិញ្ចឹមត្រីក្នុងបែ និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្រោចស្រពក្រោមដី​ និងនៅលើដំបូងរោងផ្ទះសំណាញ់។

លោកអគ្គនាយកក៏បានចូលរួមកម្មវិធី សង្ក្រាននៅវិទ្យាល័យ ហ៊ុន សែន ROTA ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាលផងដែរ៕