(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញនឹងរៀបចំកម្មវិធី UYFC Phnom Penh Public Lecture Series ក្រោមប្រធានបទ “មហាអំណាចនៅអាស៊ីអាគ្នេយ៍” នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ នៅអគារខេមរានី ទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានវាគ្មិនកិត្តិយសចូលរួមចំនួន ០២រូប រួមមាន លោកសាស្រ្តាចារ្យ Leszek Buszynki ដែលជាសាស្រ្តាចារ្យកិត្តិយសនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងការពារជាតិ នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី និង ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ដែលជាក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងចំណេះដឹងបន្ថែមដល់សាធារណជន ជាពិសេសសមាជិក សមាជិកានៃស.ស.យ.ក រាជធានីភ្នំពេញ ទាក់ទងនឹងតថភាពសង្គម និងបញ្ហានានាដែលកើតឡើងនៅលើពិភពលោក។