(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌកំបូល បានបានចុះរដ្ឋបាលនៅចំណុចស្មុគស្មាញ ក៏ឃើញបន្ទប់ជួលមួយមានការសង្ស័យ សមត្ថកិច្ចបានចូលឆែកឆេរឃើញក្រុមជនសង្ស័យ១០នាក់ ដែលជាមុខសញ្ញាចោរកម្ម និងដកហូតវត្ថុតាងធ្វើសកម្មភាពមាន ដាវកែ ផ្លាកលេខម៉ូតូ ដែកកែច្នៃចុងស្រួច និងឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួនធំ រួចនាំយកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។

លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការខាងលើបានធ្វើឡើង កាលពីថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២៤​ វេលាម៉ោង៣រសៀលនៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការបញ្ជាពីឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការដ្ឋានរាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ បានបន្តថាជនសង្ស័យទាំង១០នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ខ្លូត ពៅ អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល មានសារធាតុញៀន
*ទី២៖ ឈ្មោះ ឡេង សុបិន្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសារធាតុញៀន
*ទី៣៖ ឈ្មោះ ស ចិត្រា អាយុ២០ឆ្នាំ ស្នាក់នៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល មានសារធាតុញៀន
*ទី៤៖ ឈ្មោះ ខុន ដែន អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល មានសារធាតុញៀន
*ទី៥៖ ឈ្មោះ រុន ភារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល មានសារធាតុញៀន
*ទី៦៖ ឈ្មោះ ខឿន ចៀន អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល មានសារធាតុញៀន
*ទី៧៖ ឈ្មោះ លី ប្រុសហេង អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល មានសារធាតុញៀន
*ទី៨៖ ឈ្មោះ លីម សុខលាភ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំបែកចាន ស្រុកអង្គស្នួល មានសារធាតុញៀន
*ទី៩៖ ឈ្មោះ គ្រៀល សុខឃាង អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល មានសារធាតុញៀន
*ទី១០៖ ឈ្មោះ អួង លីហុង អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានសារធាតុញៀន។

សម្ភារបន្សល់ទុក ដាវកែច្នៃចំនួន០៣ដើម, ផ្លាកលេខម៉ូតូចំនួន២ (ភ្នំពេញ 1IV-2138 និង ភ្នំពេញ 1T-7097), ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោករម៉ូតូចំនួន១, ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១សម្រាប់។

ក្រោយសួរនាំ មានជនសង្ស័យ​៤នាក់ រួមនឹងវត្ថុតាងម៉ូតូ២គ្រឿង ជាមុខសញ្ញាកាច់កម៉ូតូនៅមូលដ្ឋានស្រុកអង្គស្នួល បច្ចុប្បន្ន​បានបញ្ជូនទៅឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមនីតិវិធីបន្ត។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕