(ព្រះវិហារ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំអំណោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចែកជូននាយទាហាន និងពលទាហាន នាយនគរបាល និងពលនគរបាល ចំណុះវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំ៣ ក្នុងភុមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដេលនឹងឈានមកដល់ក្នុងពេលដខ្លីខាងមុខនេះ។

នៅក្នុងឱកាសនោះ លោក មាស សុខសេនសាន បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងការរស់នៅ របស់បងប្អូនកងកម្លាំង គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមូរភូមិមុខ ហ៊ានបូជាកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងធានាការពារជីវភាពរស់នៅដ៍សុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជាទាំងមូលរហូតមកដល់បច្ចុប្បន្ននេះ។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងទៀតថា គិតចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ខុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសួរសុខទុក្ខបងប្អូនកងកម្លាំងឈរជើងការពារព្រំដែន បានចំនួន៣២លើកហើយ និងបានចែកអំណោយជូននាយទាហាន ពលទហាន នាយនគរបាល ពលទាហាន នៃអង្គភាពទាំង២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលជារឿយៗនៅរៀងរាល់ពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរ ពុំដែលអាក់ខានឡើយ។

លោកបញ្ជាក់យ៉ាងដូច្នេះទៀតថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអង្គភាពកងទ័ព និងអង្គភាពនគរបាលជាតិ ត្រូវបានបង្កើតឡើងដោយអនុលោមតាមសេចក្តីសម្រេចលេខ១៥ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥ និងសេចក្តីសម្រេចលេខ១៤ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាល ក្រោមគំនិតផ្តយចផ្តើមដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក មាស សុខសេនសាន ក៏បានថ្លែងជម្រាបជូនបងប្អូនកងទ័ព កងនគរបាល អំពីព្រឹត្តិការណ៍និងសមិទ្ធិផលសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមិទ្ធិផលនា ដើមនីតិកាលថ្មី ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងគូសបញ្ជាក់ឡើងវិញពីចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាល បានដាក់ចេញក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ជូនអង្គពិធីទាំងមូលបានជ្រាប និងដើម្បីសម្រេចខ្លួនក្នុងការចូលរួមកសាងកម្ពុជា ឱ្យក្លាយជាអរិយប្រទេស មានមុខមាត់លើឆាកអន្តរជាតិ និងធានានូវសុខមាលភាព រស់នៅរបស់ប្រជាជន។

ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, លោក មាស សុខសេនសាន បានកោតសរសើរ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បងប្អូននាយទាហាន ពលទាហាន នាយនគរបាល ពលទាហាន ទាំងអស់ដែលកំពុងឈរជើងនៅសមូរភូមិមុខតំបន់មុំ៣ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិ។នៅក្នុងឱកាសនោះលោកបានចែកជូនថវិកាដល់កងទ័ព និងកងនគរបាល ក្នុងម្នាក់ៗ៥០០០០រៀល អង្គភាពនីមួយៗចំនួន២ ០០០.០០០រៀល រួមនិងគ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវមយយចំនួន សរុបថវិកាទាំងអស់ចំនួន១១៣លានរៀល៕