(សៀមរាប)៖ ខណៈឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ អាជ្ញាធរជាតិអប្សរាបានសេចក្ដីអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាអាជីវករដែលលក់ដូរនៅរមណីយដ្ឋានអង្គរ សូមចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានជាអតិបរមា និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីអនាម័យ សោភ័ណភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរក្នុងរមណីយដ្ឋានអង្គរ។

ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា៖