(ភ្នំពេញ)៖ នៅថ្ងៃនេះ ថ្នាក់ដឹកនាំនានា គណបក្សនយោបាយ សង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជាច្រើន បានផ្ញើសារអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា អាណត្តិទី៥ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។

សម្រាប់ ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្របុត្រ បញ្ញវ័ន្តខ្មែរមួយរូប ដែលបានឆ្លងកាត់៣ជំនាន់ ហើយជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែរនោះ បានផ្ញើសារប្រកបដោយអត្ថន័យជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖

«សូមគោរពជូន "សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ថ្ងៃនេះ ថ្ងៃទី៣ មេសា ២០២៤ ជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកដែរ ដែលបានឃើញ បានយល់ដឹងថា "សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន" នៅតែបន្ត តាមថែរក្សាសន្តិភាព, ការពារ និងអភិវឌ្ឍទឹកដីកម្ជុជាដ៏សែនកំសត់នេះ ក្នុងឋានៈជា "ប្រធានព្រឹទ្ធសភាជាតិ"។

យើងខ្ញុំជាកូន-ចៅខ្មែរទូទាំងពិភពលោកមិនដឺងជារកអ្វីមកតបស្នងសងគុណ "សម្តេច តេជោ" ទេដែលបានលះបង់អ្វីៗទាំងអស់ដើម្បីខ្មែរ ដើម្បីកម្ពុជា" !!!

សូមឲ្យសម្តេចមានព្រះជន្មយឺនយូរ! មានសុខភាពល្អ បរិបូណ៌!!! គង់នៅជាម្លប់សាមគ្គីភាព និងសន្តិភាពយូរអង្វែង!!!សម្រាប់កូនចៅខ្មែរ និងកម្ពុជា!!!

ខ្មែរគ្រប់រូប ក៏ដូចជាប្រវត្តិសសស្ត្រមិនអាចបំភ្លចគុណបំណាច់ដ៏ធំធេងរបស់សម្តេចនេះបានទេ។

សូមសម្តេចទទួលនូវការគោរពដ៏ខ្ពង់ ខ្ពស់បំផុត និងភក្តីយភាពស្មោះត្រង់ជានិច្ច ជានិរន្តអំពីខ្ញុំបាទ និងក្រុមគ្រួសារ»។

ខ្ញុំបាទ រស់ ចន្ត្រាបុត្រ !