(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។ នេះបើតាមព្រះរាជសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣ ខែមេសានេះ។

បើតាមព្រះរាជសារលិខិត នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងទទួលជួយ ព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕